អូទីសឹមគឺជាពិការភាពពីកំណើតមួយនៅលើផ្នែកសរសៃប្រសាទដែលជាកត្តាបង្អាក់ការលូតលាស់នៅផ្នែកខួរក្បាល។
វាត្រូវបានកំណត់បានដោយកង្វះខាត់ជាក់ស្តែងទៅលើ៣ផ្នែកធំៗគឺទំនាក់ទំនងក្នុងសង្គមការប្រាស្រ័យទាក់ទងនិងឥរិយាបទ។កុមារនីមួយៗដែលមានអូទីសឹមមិនដូចគ្នានោះទេ។ពួកគាត់មានសមត្ថិភាពខុសៗដោយសារតែនៅលើវិសាគមពួកគាត់ស្ថិតនៅលើកម្រិតខុសៗគ្នាបើទោះបីជាកត្តាទាំងបីនេះជាកត្តាចម្បងក៏ដោយក៏កុមារដែលមានអូទីសឹមមានការលំបាករៀងៗខ្លួនដោយសារតែស្ថានភាពរបស់ពួកគាត់ផ្ទាល់តែម្តងគឺវាមានភាពខុសគ្នា។
កុមារដែលមានអូទីសឹមអាចមានចាប់ពីកម្រិតស្រាលទៅដល់កម្រិតធ្ងន់អាស្រ័យទៅលើស្ថានភាពផ្ទាល់របស់គាត់ដែរបង្ហាញនឹងពឹងផ្អែកទៅលើដែនសញ្ញាទាំង៣។ហើយដែនសញ្ញាទាំង៣នេះផងដែរចាប់ផ្តើមបង្ហាញពីចន្លោះអាយុពី២ទៅ៣ឆ្នាំ។សព្វថ្ងៃនេះគេពុំទាន់កំណត់បានយ៉ាងជាក់លាល់ពីអត្តសញ្ញាណនឹងមូលហេតុនៃការបង្កឲ្យកុមារមានអូទីសឹមនោះឡើយ។ប៉ុន្តែអ្នកស្រាវជ្រាវមួយចំនួនបានអះអាងថាអូទីសឹមគឺជាកត្តាបង្ករមកពីសេនមិនមែនកត្តាបង្កឡើយដោយកង្វះខាត់នៃភាពកក់ក្តៅពីម្តាយនោះទេ។តែអ្វីដែរសំខាន់គឺគេសង្កត់ធ្ងន់ទៅលើការផ្តល់ជំនួយបន្ថែមទៅលើផ្នែកខ្វះខាត់របស់ពួកគាត់ដែរឪពុកម្តាយគ្រប់រូបគួរតែជួយគាំទ្របន្ថែមដើម្បីឲ្យកង្វះខាត់ទាំងនេះបានប្រសើរឡើងជាងមុន។
អញ្ចឹងយើងងាកមកមើលកង្វះខាត់ទាំងបីនេះមានអ្វីខ្លះ៖
ទំនាក់ទំនងក្នុងសង្គម
ទី១៖ ការបែងចែកពីកាលៈទេសៈអារម្មណ៍នឹងទស្សនៈរបស់អ្នកដ៏ទៃ ( theory of mind)
ជាទូទៅកុមារដែរមានអូទីសឹមភាគច្រើនមានការលំបាកនៅក្នុងការយល់ដឹងពីទស្សនៈរបស់អ្នកដ៏ទៃដែរផ្ទុយពីគាត់។និយាយរួមទៅគាត់មានការពិបាកនៅក្នុងការយល់ដឹងពីថាមនុស្សជុំវិញខ្លួនគាត់ទាំងការគិតនឹងអារម្មណ៍របស់មនុស្សជុំវិញខ្លួនគាត់។ពួកគាត់សន្មត់ថាមនុស្សជុំវិញមានគំនិតដូចគាត់។ ហេតុដូចនេះហើយទើបធ្វើឲ្យគាត់ពិបាកចូលគេឯងចុះដោយសារតែពួកគាត់យល់ថាមនុស្សគ្រប់គ្នាសុទ្ធតែមានទស្សនៈដូចពួកគាត់។ ចឹងបើចង់ដឹងច្បាស់យើងមកមើលវីដេអូមួយនេះទាំងអស់គ្នា
នៅក្នុងវីដេអូមួយនេះ គេបានធ្វើតេស្តកុមារដែរមានអូទីសឹម នឹង កុមារដែរមិនមានអូទីសឹម។ ចឹងនៅក្នុងវីដេអូមួយនឹងយើងទាំងអស់គ្នាប្រាកដជាឃើញហើយថានៅក្នុងការធ្វើតេស្តមួយនឹងមានតុក្កតាពីរលេងជាមួយបាល់មួយ។មុនពេលដែរតុក្កតាមួយដើរចេញគាត់បានយកបាល់ទៅទុកនៅក្នងកន្ត្រក បន្ទាប់មកតុក្កតាមួយទៀតក៏យកបាល់ទៅលាក់នៅក្នុងកន្ត្រកមួយទៀត។ ក្មេងៗត្រូវបានគេសួរថានៅពេលដែរតុក្កតានោះត្រលប់មលវិញតើគាត់នឹងទៅរកមើលបាល់នៅកន្ត្រកមួយណាកុមារដែរមានអូទីសឹមនិយាយថាតុក្កតានឹងនឹងទៅរកបាល់នៅក្នុងកន្ត្រកដែលតុក្កតាមួយទៀតយកទៅលាក។ជាក់ស្តែងយើងបានឃើញហើយថាកុមារដែរមានអូទីសឹមគាត់គិតថាអ្នកដ៏ទៃនៅជំុវិញខួ្លនគាត់នឹងដឹងពីពត៍មានដូចនឹងគាត់ចឹង។
ទី២ គឺទាក់ទងជាមួយនឹង joint attention
Joint attention សំដៅទៅលើការចូលរួមសកម្មភាពរួមគ្នាជាមួួយមនុស្សជុំវិញខ្លួន។ ភាគច្រើនកុមារដែរមានអូទីសឹមគាត់ចូលចិត្តធ្វើអីធ្វើតែឯង យោងទៅតាមការស្រាជ្រាវគេបានកត់សម្គាល់ថាមនុស្សភាគច្រើនដែរមានអូទីសឹមមានការលំបាកជាមួយនឹងការចូលរួមសកម្មភាពរួមគ្នានឹងមានកង្វះខាតសមត្ថភាពក្នុងការចែករំលែកការផ្តោតអារម្មណ៍លើវត្ថុរួមគ្នាជាមួយនណាម្នាក់។ឧទាហរណ៏នៃចូលរួមសកម្មភាពរួមគ្នារួមមានការតាមសំលឹងមើលអ្នកដទៃឬម្រាមដៃចង្អុលដើម្បីមើលអ្វីមួយ។
ភាសារនឹងការប្រាស្រ័យទាក់ទង
កុមារដែរមានអូទីសឹម ភាគច្រើនគាត់ប្រើ Echolalia. Echolalia គឺសំដៅទៅលើភាសារនិយាយតាម។ បើនិយាយឲ្យស្រួលស្ដាប់គាត់គឺភាសាេដែលគាត់និយាយតាមយើង។ ពេលយើងនិយាយអីគឺគាត់និយាយនឹង។ ឧទាហរណ៏ ពេលយើងសួរគាត់ថាសុខសប្បាយអត់ គាត់បែជានិយាយថាសុខសប្បាយអត់ ជំនួសទៅនឹងចំលើយរបស់គាត់។ការប្រើEcholaliaនេះគឺដោយសារពេលខ្លះគាត់មិនទាន់យល់ពីមុខងារនូវសំនួរមួយនឹងពីព្រោះសំនួរឬឃ្លានិមួយៗដែលយើងនិយាយកាន់ទៅគាត់នឹងចំពោះគាត់គឺវាដូចជាលេខកូតមួយចឹង។ចឹងហើយបានជាពួកគាត់ប្រើEcholaliaគឺដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យពួកគាត់យល់នៅអ្វីដែរយើងនិយាយទៅកាន់ពួកគាត់នឹងស្វែងយកពេលវេលានឹងនៅទៅរកចម្លើយដែរត្រូវនឹងសំនួរនឹងដើម្បីមកឆ្លើយតប់ជាមួយយើង។
Echolaliaនេះផងដែរវាចែកចេញជាពីរ Immediate Echolalia គឺជាការឆ្លើយតបភ្លាមៗដែរមានទម្រង់ជាប្រយោគឬក៏សំនួរដែរត្រូវបានCopyពីម្ចាស់ដើម។ Delay Echolalia គឺជាការឆ្លើយតបដែរពឹងផ្អែកទៅលើប្រយោគឬក៏សំនួរដែរគាត់ធ្លាប់លឺពីមុនមក។ Delay Echolalia នឹងដូចយើងថតរូបហើយយករូបនឹងមកមើលវិញចឹងនៅពេលដែរយើងត្រូវការវា។ឧទាហរណ៍ការពីថ្ងៃអាទិត្យគេសួរគាត់ថា៖តើអ្នកឯងចង់បានទឹកដោះគោអត់់ហើយស្អែកឡើងពេលដែរគាត់ចង់បានទឹកដោះគោគាត់ក៏និយាយសំនួរនឹងទៅកាន់ម៉ាក់ឬប៉ារបស់គាត់ដើម្បីបង្ហាញថាគាត់ចង់បានទឹកដោះគោ ។ ចឹងទាំងអស់នេះហើយជាកង្វះខាត់ខ្លះនៃផ្នែកភាសារនឹងការប្រាស្រ័យទាក់ទងរបស់កុមារអូទីសឹម។
ឥរិយាបទ
ទាក់ទងជាមួយនឹងឥរិយាបទគឺកុមារអូទីសឹមមានការទទូចលើភាពច្រំដែរៗ។ និយាយឲ្យចំទៅគឺគាត់បើចូលចិត្តធ្វើអីគឺគាត់ធ្វើតែសកម្មភាពមួយនឹង។ បើថាធ្លាប់អង្គុយកន្លែងណាគឺត្រូវតែអង្គុយកន្លែងនឹង។ បើធ្លាប់ធ្វើអីគឺធ្វើនឹង។ពេលមានការផ្លាស់ប្តូរណាមួយកើតឡើងគាត់នឹងពិបាក។ហេតុដូចនេះហើយ ទើបពេលខ្លះគាត់យំ ឬ ក៏ស្រែកដើម្បីឲ្យធូរស្បើយក្នុងខ្លួន។
[…] Source: អូទីសឹម – Special Education Cambodia […]
អគុណក្មួយ ស្រី ទាំងស្អាតទាំងចេះដឹង
កូនស្រីពុកពូកែណាស់
អូធីសឹមក្មេងខ្លះរៀនពូកែគ្រាន់តែចាប់យឺតជាងក្មេងធម្មតា តែខ្លះពូកែ
។
សូមម៉ែឪកុំបាក់ទឹកចិត្តនិងកូនមានអូធីសឹម ហាមវ៉ៃ ផ្អែមដាក់ជានិច្ច កុំភវាអេាយសេាះបេីថាទីញអ្វីត្រូវទីញអេាយដាច់ខាត
បេីម៉ាេងម៉ានធ្វេីកិច្ចការសាលាត្រូវបង្ខំតាមកំណត់ ទូរសព្ធអេាយលេងតែកំណត់ម៉េាងដល់ម៉េាងត្រូវយកចេញ បេីយំ ទុកអេាយយំចុះមិនបាច់លួងទាមទារម៉ែឪអេាយផ្អែមជានិច្ច
តេីមានអង្គការ ឬ កន្លែងណាដែលអាចព្យាបាលបានដែរឬអត់?
អរគុណបងស្រីដែលបានចែករំលែក
Serey Vuth គេមិនអាចដឹងថាទារកមានបញ្ហាអូទីសឹមនៅក្នុងគណ៌បានទេ។ កុមារអូទីសឹមអាចបង្ហាញសញ្ញាអូទីសឹមឡើងនៅពេលអាយុប្រមាណក្រោមមួយខួបឡើងទៅ ដូចជាសញ្ញាដែលគាត់មិនចាប់អារម្មណ៍នឹងការហៅរបស់យើងចំពោះគាត់ មិនមើលមុខចំ ចូលចិត្តរលាស់ដៃចុះឡើងៗ ងោកក្បាលចុះឡើងៗ មិនចូលចិត្តសម្លេងខ្លាំង ហ្មួរម៉ៅឆាប់ខឹង យំខ្លាំងៗដោយគ្មានហេតុផលនៅពេលចូលទៅកន្លែងដែលមានសម្លេងខ្លាំងឬមនុស្សច្រើន ដើរចុងជើង បាត់ភាសារ ចូលចិត្តញាំរបស់ដដែលៗ លេងឬធ្វើរឿងដដែលៗ ចូលចិត្តបង្វិលខ្លួន បង្វិលកង់ឡាន ចួលចិត្តលេងរបស់តម្រៀបជាជួរឈរឬជួរដេក រពឹសខុសធម្មតា ចូលចិត្តលេងតែឯង ពេលខ្លះខឹងគេវាយ ខាំ ក្តិច បោកខ្លួន បោកក្បាល ស្រែកឡូឡាធ្វើបាបគេឬខ្លួនឯង…។ល។
កាល នៅក្នុង ម្ដាយ តើautism កេីត នៅលើគភ៌ ប៉ុនា្ននខែ?។
អគុណចំពោះការលើកទឹកចិត្ត
អរគុណអ្នកគ្រូដែលបានធ្វើបទបង្ហាញ
សូមចូលរួមចែករំឡែកនឹងជំងឺ អូទីសឹម ដែលខ្ញុំមានបទពិសោធន៍ខ្លះៗ:
១-វាជាជំងឺថ្មី ដែលបណ្តាលមកពីការប្រើប្រាស់ សំភារៈឧបករណ៍អេឡិចត្រូនិកនៅជុំវិញ បរិស្ថាននៃកូនក្មេងអាយុចាប់ពី១ឆ្នាំ ដល់៤ឆ្នាំ។
២-រោគសញ្ញា:
-កូនក្មេងតូចៗ មិនចាប់អារម្មណ៍និងអ្នកនៅជុំវិញខ្លួន
-ចូលចិត្តលេងតែម្នាក់ឯង និងលេងឧបករណ៍ដែលធ្លាប់លេង។ ល ។
៣-បុព្វហេតុ:
-បណ្តាលមកពីឪពុកម្តាយ រឺអ្នកមើលទារក កូនក្មេង មិនបានបង្ហាត់បង្រៀនអោយពួកគេអោយចេះស្គាល់នូវសំលេងអ្វីៗដែលនៅជុំវិញខ្លួនដូចឪពុកម្តាយផ្សេងៗទៀត
-យកឧបករណ៍អេឡិចត្រូនិចមកប្រើប្រាស់ជាជំនួយក្នុងការជំនួសដៃ ជើង
-ទំលាប់ទុកទារក រឺកូនក្មេងអោយនៅស្ងាត់ម្នាក់ឯង
-មិនអនុញ្ញាតអោយពួកគេលេងជា មួយក្មេងដទៃ ដើម្បីទំនាក់ទំនង
-មានសុខភាពមិនល្អ ពីកំណើត។ល។..
៤-ដំណោះស្រាយ:
– ហាមមិនអោយលេង ឧបករណ៍ អេឡិចត្រូនិចគ្រប់ប្រភេទជាដាច់ខាត់ ទោះបីវាយំខ្លាំង រឺ រករឿងខ្លាំងយ៉ាងណាក៍ដោយ។
– ត្រូវតែបង្រៀន ទារក រឺកូនក្មេង អោយចេះស្តាប់សំលេងឆ្លើយ
ឆ្លងរវាងមនុស្សធំនិង ទំនាក់ទំនងផ្សេងៗទៀត ដែលនៅជុំវិញខ្លួនវា ។
– សូមបញ្ជាក់ថា ក្នុងកំឡុងអាយុនេះ គឺមានវាត្រូវការរៀនគ្រប់រឿងទាំងអស់ដូចជា ស្តាប់ ឆ្លើយឆ្លង ទំនាក់ទំនង និងដោះស្រាយ។
។ល។
***: មានតែ ឪពុក ម្តាយ មួយគត់ ជា ថ្នាំពេទ្យដ៍ស័កសិទ្ធបំផុត ដែលអាចព្យាបាលកូនអោយឆ្លង
ផុតពីជំងឺ អូទីសុឹម ចាប់ពីកើតរហូតដល់អាយុ៣-៥ ឆ្នាំ។
សូមអធ្យាស្រ័យទុកជាមុន បើសិនជាការលើកឡើងមានការខុសឆ្គងដោយប្រការណាមួយ។ សួមអរគុណ
កូនខ្ញុំអាយុ ២ឆ្នាំ រពឹស ហើយ ច្រើនធ្វើអ្វីដដែរៗ ធ្វើសកម្មភាពច្រើនជាងនិយាយនៅពេលចង់បានអ្វីមួយ។ តើការព្យាបាល ចំពោះ គាត់?
What’s the difference between ADHD and Autism?
កូនខ្ញុំពិបាកក្នុងការអប់រំគាត់ឆ្លាតតែពិបាកក្នុងបញ្ជ្រាបដូចជាអ្វីដែលយេីងប្រាប់គាត់ដដែលៗតែគាត់មិនខ្វល់តេីជាautismរឺទេហេីយខ្ញុំគួធ្វេីដូចម្តេច?
សូមអធ្យាស្រ័យអ្នកគ្រូកុមារអូទីសឹមអាចរៀនបានដូចកុមារធម្មតាទេ
I’m rather to watch you than your presentation.
Hello I have 2 questions
1. What are the effect of autism for individual?
2. Example people don’t know whether they have autism or not. How can they define autism when they are grow up?
តើមានឱសថឬវិធីសាស្រ្តបែបណាដែលអាចជួយកុមារឣូទីសឹមឲ្យមានភាពប្រសើរឡើងដែរឬទេ?
I love this..thank you for sharing..we need this in our khmer community..let their voice be heard
តើមានវីធីសាស្រ្តបែបណាសម្រាប់ការជួយ ឲ្យកុមារទាំងនោះមកប្រាស្រ័យទាក់ទងជាមួយយើងដោយការប្រើភាសារនិយាយឲ្យបានច្រើន ជាងការប្រើប្រាស់ការវិការ?
ច្បាស់លាស់មែនទែន ចង់បានការបកស្រាយពីបញ្ហានេះយូរហើយ