ខ្វះការយកចិត្តទុកដាក់ តើខ្ញុំត្រូវធ្វើយ៉ាងណា?
សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយពីវិធីងាយៗដែលយើងអាចជួយទៅដល់កុមារដែលមានការលំបាកនៅក្នុងការយល់ចិត្តទុកដាក់។ វិធីសាស្រ្តទាំងនេះគេនិយមប្រើប្រាស់ជាមួយកុមារដែលមាន ADHD។ ចឹងយើងនឹងងាកមកមើល៥ចំនុចងាយៗទាំងអស់គ្នា។

ទី១
ផ្តល់ទីតាំង
នៅផ្ទះរកទីតាំងណាដែលមានការរំខានតិចបំផុត។ទីតាំងដែលមានភាពមមាញឹកដូចជាបន្ទប់ទទួលភ្ញៀវមិនមែនជាកន្លែងល្អសម្រាប់ពួកគាត់នៅក្នុងការផ្ចង់អារម្មណ៍ធ្វើកិច្ចការនោះទេព្រោះវាមានការរំខានច្រើនដូចជាសម្លេងទូរទស្សន៍ទូរស័ព្ទជាដើម។អញ្ចឹងដើម្បីឲ្យពួកគាត់មានការផ្ចង់អារម្មណ៍បានល្អយើងត្រូវរៀបចំកន្លែងរៀនឲ្យគាត់នៅក្នុងទីតាំងដែលមានការរំខានតិចបំផុត។

Child Messy Livingroom

ទី២
ផ្តល់ជម្រើស
យកកិច្ចការ២ដែលមានកម្រិតដូចគ្នា។មានន័យថាបើកិច្ចការនោះពិបាកត្រូវពិបាកទាំង២បើស្រួកគឺត្រូវស្រួលទាំងពីរបន្ទាប់មកឲ្យគាត់ជ្រើសរើសកិច្ចណាមួយដែលគាត់ចង់ធ្វើមុននៅក្នុងថ្ងៃនេះ។

ទី៣
ផ្តល់ពេលវេលា

ផ្តល់ពេលឲ្យគាត់ពី៤៥ទៅ៦០នាទីដើម្បីធ្វើចលនាបញ្ចេញកំលាំងក្រោយពីមកពីសាលានិងមុនធ្វើកិច្ចការ (កុំភ្លេចឲ្យគ្នាងូតទឹកផង)។ ការធ្វើបែបនេះជួយកាត់បន្ថយភាពជ្រួលជ្រើមដែលវាជួយឲ្យមានភាពងាយស្រួលនៅក្នុងការផ្ចង់អារម្មណ៍ធ្វើកិច្ចការ។

Breaktime before homework

ទី៤
ផ្តល់មាតិកា

ផ្តល់ជាគំរូឲ្យគាត់ដើម្បីឲ្យគាត់ដឹងពីជំហា៊នដែលគាត់ត្រូវធ្វើ។ការប្រើមាតិកាដែលគាត់អាចគូសសញ្ញាកត់សម្គាល់ពីជំហា៊នរបស់គាត់ជួយឲ្យគាត់ដឹងពីកម្រិតនៃការងារដែលគាត់ត្រូវធ្វើនិងរយះពេលប៉ុណ្ណាដែលគាត់ត្រូវការនៅក្នុងការធ្វើ។ និយាយរួមទៅវាជួយឲ្យគាត់អាចតាមដានពីការងាររបស់គាត់។

Learning Checklist

ទី៥
ផ្តល់រង្វាន់

លើកទឹកចិត្តពួកគាត់ឲ្យពួកគាត់ប្រឹងប្រែងធ្វើកិច្ចការដោយផ្តល់ជារង្វាន់ទៅដល់គាត់។ វិធីដែលងាយស្រួលនៅក្នងការធ្វើគឺប្រើរូបភាពដើម្បីបង្ហាញពីរង្វាន់នោះ។ រូបភាពមួយនេះត្រូវបានដាក់បង្ហាញដើម្បីរំលឹកពីជំហ៊ាននឹងអ្វីដែលគាត់ត្រូវធ្វើមុននិងគាត់ទទួលបានអ្វីមួយ។

Reword System education

ចាទាំងនេះគឺជាចំនុចងាយៗទាំង៥នៅក្នុងការជួយកុមារឲ្យមានការផ្ចង់អារម្មណ៍។ សង្ឃឹមបងប្អូនទាំងអស់គ្នានឹងសាកល្បងវិធីទាំងអស់នេះ។ ចា សូមអគុណសូមជំរាបលា។

នាងខ្ញុំឈ្មោះហេងសុផាណែត ជាជនជាតិខ្មែរ មានអាយុ ២៨ ឆ្នាំ ហើយមានបទពិសោធន៍ ៦ ឆ្នាំនៅក្នុងផ្នែកអប់រំ។

Follow Me On My Social Media.