សំណួរនិងចម្លើយទាក់ទងទៅនិងផ្នែកអប់រំពិសេស តើអូទីស្សឹមអាចព្យាបាលឲ្យជាបានដែរឬទេ? វីដេអូមួយនេះគឺឆ្លើយតបទៅនឹងសំណួរដែលបានសួរជាញឹកញាប់នៅក្នុងមតិយោបល់និងសារឯកជន។ ថ្ងៃនេះខ្ញុំបានជ្រើសរើសសំណួរចំនួន៦ទាក់ទងជាមួយអូទីស្សឹមនិង ADHD ដើម្បីពន្យល់លម្អិតបន្ថែមទាក់ទងជាមួយនិងបញ្ហានេះ។ សំណួរមានដូចជា៖ ទី ១ កុមារមានអូទីស្សឹមពេលធំឡើងតើអាចមានសភាពធម្មតាវិញដែរឬទេ? ទី ២ ក្មេងដែរមានautism ហេតុអ្វីបានជាមិននិយាយស្តី? ដល់ពេលធំឡើង តើអាចនិយាយស្តីដូចគេដែរឬទេ? ទី ៣ ហេតុអ្វីបានជាកុមារដែលមានautismនិយាយដដែលៗ? តើមានវិធីអ្វីដែលអាចជួយឲ្យគាត់ឈប់និយាយដដែលៗ? ទី ៤ តើ autism នឹង adhd ដូចគ្នាឬក៏ខុសគ្នា? ទី៥ តើភាពខុសគ្នារវាងautism នឹង adhd មានអ្វីខ្លះ? ទី ៦ តើadhd អាចកើតចំពោះមនុស្សមានវ័យចន្លោះពី១៨ឆ្នាំ ទៅដល់២០ឆ្នាំដែរឬទេ?

តើមានអ្វីដែលខ្ញុំអាចជួយអ្នកបាន?
comment

នាងខ្ញុំឈ្មោះហេងសុផាណែត ជាជនជាតិខ្មែរ មានអាយុ ២៨ ឆ្នាំ ហើយមានបទពិសោធន៍ ៦ ឆ្នាំនៅក្នុងផ្នែកអប់រំ។

Follow Me On My Social Media.