អាការៈនៃអាកប្បកិរិយារបស់កុមារដែលមានADHDអាចនិងកាត់បន្ថយបានដោយការអប់រំកូនតាមបែបត្រជាក់
ដកដង្ហើមឲ្យបានវែងៗហើយរាប់ឲ្យដល់10ប្រសិនបើអ្នកមានអារម្មណ៍ថាអ្វីដែលអ្នកកំពុងធ្វើគឺមិនមានប្រសិទ្ធភាពនៅក្នុងការជួយទៅដល់កូនៗរបស់អ្នកដែលមានបញ្ហាADHDនៅក្នុងការគ្រប់គ្រងអារម្មណ៍និងអាកប្បកិរិយារបស់ពួកគាត់។យោងទៅតាមការសិក្សាមួយនាពេលថ្មីៗនេះបានបង្ហាញថាអាណាព្យាបាលដែលចេះរម្ងាប់អារម្មណ៍ឲ្យស្ងៀមស្ងាត់និងរក្សាភាពវិជ្ជមានអាចជួយទៅដល់កុមារនៅក្នុងការគ្រប់គ្រងអារម្មណ៍និងសកម្មភាពរបស់ពួកគេរួមបញ្ចូលទាំងកុមារតូចៗដែលមានបញ្ហាADHDផងដែរ។ ឪពុកម្តាយរបស់កុមារដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានបញ្ហាផ្ចង់អារម្មណ៍/រំជើបរំជួលឬប្រភេទទាំងពីរនៃADHDចាប់ពីអាយុពី4ទៅ6ឆ្នាំបានចូលរួមក្នុងការសិក្សាមួយ។កុមារដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការសិក្សាមួយនេះគឺស្ថិតនៅក្នុង2%នៃបុគ្គលដែលមានការព្រួយបារម្ភខ្លាំងអំពីអាកប្បកិរិយានៃបញ្ហាADHDនេះបើយោងទៅតាមលោក Theodore Beauchaineដែលជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ [...]